khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងកូន ចៅ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីបុណ្យកឋិនទានមហាសាមគ្គី
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងកូន ចៅ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីបុណ្យកឋិនទានមហាសាមគ្គី និងដង្ហែត្រៃចីវរ បច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តខេមវ័ន្ត ហៅវត្តខ្សាម ស្ថិតក្នុងសង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង នាថ្ងៃសុក្រ ទី១៧ ថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងវត្តព្រះធាតុស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃ សៅរ៍ទី១៨ និងថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមឧទ្ទិស អានិសង្ឃ និងកុសលផលបុណ្យកើតមានពីឧត្តមបុណ្យរបស់ពុទ្ធបរិស័ទនេះ ជូនដល់បុព្វការីជនមានជីដូនជីតា មាតា បិតា ញាតិការក្នុងសង្សារវដ្តដែលលោកបានលា ចាកលោកនេះទៅហើយ និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហា ជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ សូមលោកទាំងអស់មេត្តា យោនយកកំណើតក្នុងទីបរមសុខកុំបីក្លាយទៅជាប្រការដទៃឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា